ការតម្រង់ទិសសិស្សានុសិស្សថ្មី
ការតម្រង់ទិសដល់សិស្សានុសិស្សថ្មី សម្រាប់ឆ្នាំសិក្សាទី១៦ វគ្គសិក្សាទី៦៣ ត្រូវបានរៀបចំឡើងដោយនាយករងប្រចាំសាខារបស់យើងនៅថ្ងៃដំបូងនៃវគ្គសិក្សាថ្មី។ សិស្សានុសិស្សថ្មីទាំងអស់ត្រូវបានផ្តល់ឱកាសឱ្យចូលរួមក្នុងការតម្រង់ទិសមុនពេលថ្នាក់រៀនរបស់ពួកគេចាប់ផ្តើម ដើម្បីជួយពួកគេឱ្យទម្លាប់ទៅនឹងបរិយាកាសរៀនសូត្រថ្មី ជាមួយនឹងការណែនាំមួយចំនួនអំពីច្បាប់ និងបទបញ្ញត្តិរបស់សាលារៀន។ សិស្សានុសិស្សថ្មីទាំងអស់ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ។